វេបសាយ WordPress.org ជា​ភាសា​ខ្មែរ

នៅ​ពេល​នេះ​វេបសាយ WordPress.org មាន​វត្តមាន​ជា​ភាសា​ខ្មែរ​ហើយ។ នៅ​ទីនេះ​យើង​ខ្ញុំ​នឹង​បង្ហាញ​លោក​អ្នក​អំពី​ការ​ប្រើ​ប្រាស់ WordPress ភាសា​ខ្មែរ ប៉ុន្តែ​ដោយ​សារ​ការ​បក​ប្រែ WordPress ស្ថិត​ក្នុង​ដំណើរ​ការ​នៅ​ឡើយ ដូច្នេះ​យើង​ពុំ​ទាន់​មាន​កញ្ចប់​ភាសា​ណា​មួយ​ដើម្បី​ឲ្យ​អ្នក​យក​ទៅ​ប្រើ​បាន​នៅ​ឡើយ​ទេ។ យើង​ខ្ញុំ​នឹង​សរសេរ​អត្ថបទ​មួយ ទាក់​ទង​នឹង​ការ​ចូលរួម​ជួយ​បក​ប្រែ និង​របៀប​បកប្រែ WordPress ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ឲ្យ​ដំណើរ​ការ​បក​ប្រែ​កាន់​តែ​ប្រសើរ​ជាង​មុន​ទៀត។

9 thoughts on “វេបសាយ WordPress.org ជា​ភាសា​ខ្មែរ

  1. ខ្ញុំ​ត្រូវ​ការ​ពាក្យ​ km_KH​ ដាក់​ក្នុង​ wordpress កាលពី​ឆ្នាំ​ 2007 ខ្ញុំ​ធ្លាប់​ធ្វើ​បាន​ ប៉ុន្តែ​ខ្ញុំ​ខានធ្វើ​យូរ​ក៏​ភ្លេច​ តើ​អាច​ជួយ​ប្រាប់​បន្តិច​បាន​ដែល​ទេ​ ពី​ព្រោះ​ឥលូវ​នេះ​ខ្ញុំ​រក​មើល​អត់​ឃើញ​ គឺ​ចង់​ដឹង​ថា​យក​ពាក្យ​ kh_KH ទៅ​ដាក់​នៅ​កន្លែង​ណា​

    1. សួស្ដី,

      ប្រសិន​បើ​មាន​កញ្ចប់​ភាសា​នោះ​ហើយ ជា​ដំបូង​បង្កើត directory មួយ​នៅ​ក្នុង wp-contents ដោយ​ប្រើ​ឈ្មោះ languages (វា​គួរ​តែ​មាន​សណ្ឋាន៖ [root]/wp-contents/languages)។ ហើយត្រូវ​យក​កញ្ចប់​ភាសា​ទៅ​ដាក់​ក្នុងថត languages នោះ។

      បន្ទាប់​មក ចូល​ទៅ​កែសម្រួល​នៅ​ក្នុង [roo]/wp-config.php ដោយ​ស្វែងរក​ជួរ define('WPLANG', ''); ហើយ​ប្ដូរ​ទៅ define('WPLANG', 'km_KH'); ដែល​កញ្ចប់​ភាសា​នោះ​ត្រូវ​តែ​មាន​ឈ្មោះ​ថា km_KH ដែរ (ប៉ុន្តែ filename អាច​មាន extension ពីក្រោយ)។

  2. សួស្ដីបង, សម្រាប់ខ្ញុំវិញគឺពេលដែលខ្ញុំ Dowload WordPreass គឺវាអត់ Show folder language អោយអឹញ្ចឹងបង?
    គឺខ្ញុំ clike on this url https://make.wordpress.org/polyglots/teams/ and then clike on Khmer link and clike on ទាញយក WordPress after dowload I extrach files and I cannot see language folder like video.
    Note: I am used wordpress 4.4
    How can I do?

ឆ្លើយ​តប